ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ក្រោមការដឹកនាំផ្ទាល់ដោយ ពីសំណាក់ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោកអភិបាលរង លោកចៅសង្កាត់ រួមទាំងកម្លាំងអាវុធហត្ថ កម្លាំងប៉ុស្តិរដ្ឋបាល និងកម្លាំងប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ ២ និងផ្លូវ ៦០ម៉ែត្រ (មហាវិថី សម្តេចតេជោ ហ៊ុន សែន) ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព ខណ្ឌមានជ័យ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះ ចរាចរណ៍ ក៏ដូចជាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។
ក្នុងអំឡុងពេលនោះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី រួមមាន ពិធីបើកភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) នៅថ្ងៃទី១៣ ខែវិច្ឆិកា ព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ។
ជាចុងក្រោយ អាជ្ញាធរបានអប់រំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់ ឱ្យចូលរួមសហការរៀបចំការលក់ដូរ និងចតយានយន្តឱ្យមានរបៀបរៀបរយ ដោយមិនត្រូវរំលោភលើចិញ្ចើមផ្លូវសាធារណៈឡើយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបង្កើនសោភណភាពក្នុងខណ្ឌឱ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌមានជ័យ នឹងបន្តសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយរក្សាអនាម័យ បោះសំរាមឱ្យបានត្រឹមត្រូវ និងមិនរំលោភយកចិញ្ចើមផ្លូវសាធារណៈ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានសោភណភាព ស្អាត និងមានរបៀបរៀបរយជានិច្ច ៕

Tags:
សន្តិសុខសង្គម