គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណា ដែលបាញ់ដ្រូនថៃធ្លាក់


សៀមរាប ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងពិ ចារណាលើកទឹកចិត្តដល់កងទ័ពណាដែលបាញ់ដ្រូនហោះរបស់ថៃដែលចូលដីខ្មែរ ខណៈ សម្ដេចប្រកាសថា នេះមិនមែនជាការប្រមាថឡើយ។ 

ថ្លែងនាឱកាសបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុសក្នុងកាលៈ ទេសៈដែលប្រទេសជាតិកំពុងមានបញ្ហា បានបង្ហាញឱ្យឃើញអំពីការយល់ឃើញត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឱ្យជាតិសាស ន៍ណាមករំលោភបំពានមើលងាយបានឡើយ។

ថ្លែងជាសារធារណៈសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «អាហោះ(ដ្រូន) អាស្អីៗហ្នឹង បង្ហាញមកនឹង បើសិនបងប្អូនណាដាក់ឆេះ តើលើកទឹកចិត្ត គាត់ប៉ុន្មាន គិតអាហ្នឹងទៅវិញ កំពុងតែពិចារណា មិនមែនជាការប្រមាថ ប៉ុន្ដែអ្នកបញ្ចេញ បែបនេះ ហើយគំរាមមកយើង។ ទ័ព គេមកបាញ់ទ័ពខ្មែរធ្វើជី ធ្វើអី អ្នកឯងថា ចុះ រឿងតាមហ្វេសប៊ុកចុះ។ ប៉ុន្ដែ សូមកុំប្រមាថឱ្យសោះ»។ ចំពោះជម្លោះជាមួយថៃរឿងព្រំដែនដែលអូសបន្លាយជាច្រើនថ្ងៃមកនេះ សម្តេចបវរធិបតី បន្ដថា កម្ពុជា មិនចង់ធ្វើសង្គ្រាមនោះទេ ខណៈកម្ពុជា ធ្វើសង្គ្រាមឆ្អែតហើយ ប៉ុន្ដែបើសិនជាមាន ការបំពាន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «កម្ពុជា មិនចង់ធ្វើសង្គ្រាមនោះទេ យើងឆ្អែតហើយ ប៉ុន្ដែបើសិនជាមានការបំពាន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារទឹកដី ទោះបី ឧបករណ៍យើងមិនទំនើបខ្លាំង ប៉ុន្ដែទឹកចិត្ត និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ ដើម្បីបំផ្លាញផែនការ និងទន្ទ្រានទឹកដីរបស់យើង»។សម្តេចបវរធិបតីបានលើកឡើងថា ការៀបចំរបស់យើងមានតែប៉ុណ្ណឹង ហើយកំពុងតែអង្គុយគិត រថក្រោះដាក់មកនោះ បើសិនបាញ់ចំយើងគួរលើកទឹកចិត្តរបស់បងប្អូនយើង។

ជាមួយគ្នានោះដែរសម្តេចបាន អះអាងថាបើសិនមានការឈ្លានពានណាមួយពីថៃយើងមានអាវុធគ្រប់គ្រាន់ក្នុងការឆ្លើយតបវិញភ្លាមៗ៕ 








إرسال تعليق

أحدث أقدم